រូប Slideshow ខាងលើជាអតីតទឹកដីរបស់ខ្មែរឈ្មោះសុខោទ័យដែលជាទីបណ្តុះ
បណ្តាលព្រះពុទ្ធសាសនាហើយសៀមបានប្រកាសឯករាជ្យចេញ
ពីប្រទេសកម្ពុជា
នៅសតវត្សរ៍ទី១៣។

រូប Slideshow ខាងលើជាអតីតទឹកដីរបស់ខ្មែរឈ្មោះសុខោទ័យដែលជាទីបណ្តុះ
បណ្តាលព្រះពុទ្ធសាសនាហើយសៀមបានប្រកាសឯករាជ្យចេញ
ពីប្រទេសកម្ពុជា
នៅសតវត្សរ៍ទី១៣។

ព្រះទាំងទ្វេរបស់អ្នក
ដើម្បីតបស្នងសងគុណដល់លោកអ្នកទាំងពីររបស់អ្នក ដែលបានបង្កើត

រូបអ្នកឲ្យមានជីវិតរស់លើដែនប្រឹថពីនេះ  អ្នកត្រូវគោរពស្រឡាញ់លោក
អ្នកមានគុណស្តាប់ដំបូន្មាន     មិនត្រូវឲ្យគាត់ពិបាកខ្វល់ខ្វាយចំពោះអ្នក
ដល់ពេលនេះទៀតឡើយ។ ព្រោះឥឡូវអ្នកមានវ័យល្មមគិតគូរពិចារណា
ក្នុងផ្លូវជីវិត   ដែលមានម៉ែពុកជាទីប្រឹក្សាដ៏ស្មោះត្រង់បំផុតក្នុងជីវិតរបស់
អ្នក  ម៉ែពុកមានការពិបាកជាយូរមកហើយតាំងតែពីអ្នកនៅក្នុងផ្ទៃ
តើអ្នកចង់ឲ្យម៉ែពុកពិបាកទៀតមែនទេ
នៅពេលអ្នកមានវ័យប៉ុណ្ណឹងទៅ

ហើយអ្នកត្រូវខិតខំរៀនសូត្រមិនត្រូវដើរលេងសប្បាយជ្រុលជ្រោះ
ហួសព្រំដែនពេកនោះឡើយ។   ប្រាក់ដែលអ្នកកាន់កំពុងក្នុងដៃនេះជា
តំ
ណក់ញើសឈាម  ដែលគាត់ប្រឹងប្រែងមិនស្គាល់យប់ថ្ងៃញើសស្ទើរ
ហូរដល់បាតជើង ដើម្បីធ្វើយ៉ាងណាឲ្យបានប្រាក់ផ្តល់ដល់អ្នករៀនសូត្រ
មានសម្លៀកបំពាក់ល្អនឹងគេ មានរបស់ប្រើប្រាស់នឹងគេ  ម៉ែពុកមិន
ដែលត្អូញត្អែរពីការលំបាកឲ្យកូនឭម្តងណាឡើយ។  បំណងជាចម្បងតែ
មួយគត់របស់ម៉ែពុកចង់ឲ្យអ្នកជាមានចំណេះវិជ្ជាជាមនុស្សល្អក្នងសង្គម។

ម៉ែពុកខ្លះសុខចិត្តលក់គោក្របីដីស្រែឲ្យកូនរៀន  តែកូនទាំងនោះបែរ
ជាយកប្រាក់ដែលម៉ែពុកផ្តល់ឲ្យរៀននោះទៅដើរលេងសប្បាយខ្ជះខ្ជាយ
ស្រីញីអូនបងរហូតផ្តល់ផលវិបាកដល់សង្គមទៀតផង។
អ្នកត្រូវថែរក្សាសុខភាពផ្លូវចិត្តរបស់គាត់ឲ្យបានល្អទើបមានឈ្មោះបវរ

ជាកូនកតញ្ញូ អ្នកត្រូវតស៊ូហាត់ព្យាយាមលត់ដំការលំបាក អ្នកត្រូវដឹងថា
អ្នកមានវាសនាបានការសិក្សា មាន
សម្លៀកបំពាក់មានចំណេះវិជ្ជាអាច
ប្រើ អ៊ីងធើណេតក្នុងពេលនេះដោយសារសេចក្តីស្រឡាញ់ប្រកបដោយ
សេចក្តីមេត្តារបស់ម៉ែពុករបស់អ្នក  អ្នកមានវាសនាលើសមនុស្សជា

ច្រើនទៀតក្នុងលោកនេះ  ដែលពួកគេគ្មានវាសនាបានចូលសាលា
រៀន គ្មាន
សម្លៀកបំពាក់ល្អដូចអ្នក គ្មានគ្រឿងប្រើប្រាស់ដូចអ្នកក្នុង
ពេលនេះ។

បំណងតែមួយគត់របស់ខ្ញុំដែលសរសេរមកកាន់អ្នកគ្រប់គ្នាក្នុងពេលនេះ
គឺខ្ញុំមានបំណងចង់ឲ្យអ្នកជាកូនដ៏ល្អរបស់ម៉ែពុកជាមនុស្សដ៏ប្រពៃ
ក្នុង
សង្គម។

ព្រះគុណម៉ែ

ពាក្យថាជាម៉ែជាពាក្យមានន័យពីរោះក្រអូបជាងគេក្នុងលោកនេះ​ ពាក្យ
ដែលយើងចាប់ផ្តើមនិយាយមុនគេក្នុងជីវិតគឺពាក្យថាម៉ែ។ម៉ែនៅក្បែរនឹង
ផ្តល់ភាពកក់ក្តៅជាងនរណាៗទាំងអស់ វង់ភក្ត្រ
ប្រកបដោយក្តីសន្តោស
មេត្តាគឺម៉ែ ម៉ែជាអ្នកផ្តល់កំណើតឲ្យកូនរស់លើភពដែនប្រឹថពីនេះ ម៉ែតែង
ស្រលាញ់ព្រមដោយក្តីអាណិតដល់កូនទោះកូនមានរូបរាងអបលក្ខណ៍
យ៉ាងណាក្តី ម៉ែតែងតែខ្វល់ខ្វាយគ្រប់បែបយ៉ាងម៉ែសម្រាន្តមិនលក់បក់
មិនល្ហើយនៅពេលកូនមានទុក្ខលំបាក ម៉ែពលិកម្មគ្រប់បែបយ៉ាងដើម្បីកូន

ម៉ែជាទីប្រឹក្សាដ៍ស្មោះត្រង់បំផុតក្នុងជីវិតរបស់កូន ម៉ែមិនដែលក្បត់កូន
ម្តងណានោះទេ រួមសេចក្តីមកម៉ែជាព្រះរបស់កូនតាមថែរក្សាកូនគ្រប់
ពេលវេលា។
តើក្នុងលោកនេះមានទីឋានណាមានភាពកក់ក្តៅជាងដើមទ្រូងម៉ែនោះ?

អវតារមេត្តា

free templates
Make a Free Website with Yola.